Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យដាក់ពោងសុវត្ថិភាពកំណត់តំបន់ហែលទឹក នៅឆ្នេរអូរឈើទាល

ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យដាក់ពោងសុវត្ថិភាពកំណត់តំបន់ហែលទឹក នៅឆ្នេរអូរឈើទាល

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥.០៥.២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយឯកឧត្តម សូ ជុងហួរសាមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះពិនិត្យដាក់ពោងសុវត្ថិភាពកំណត់តំបន់ហែលទឹក ការពារម៉ូតូទឹក ឫទូកចូលមកតំបន់ភ្ញៀវហែលកម្សាន្តនៅរមណីយដ្ឋានឆ្នេរអូរឈើទាល មានប្រវែងជំរៅ៨០ម៉ែត្រ និងបណ្តោយ១៥០ ម៉ែត្រ នៅឆ្នេរអូឈើទាលខេត្តព្រះសីហនុ ដើម្បីសុខ និងសុវត្ថិភាពភ្ញៀវទេសចរ។

នាឱកាសនោះអាជីវករដែលប្រកបរបេនៅទីនោះបានបង្ហាញនូវសេចក្តីរីករាយ ដែលរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ TR

(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ)

a1 a2 a3 a4 a5 a6