Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អញ្ជើញចាប់ឆ្នោតបែងចែកដីឡូត៍ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្បាលឆាយ ជាលើកទី៤

ឯកឧត្តមអភិបាលខេត្ត អញ្ជើញចាប់ឆ្នោតបែងចែកដីឡូត៍ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្បាលឆាយ ជាលើកទី៤

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ប្រជាពលរដ្ឋចំនួន១៥០គ្រួសារ បានសំដែងការសប្បាយចិត្តជាខ្លាំងដោយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំធ្វើការចាប់នោតបែងចែកដីឡូត៍ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្បាលឆាយ ជាលើកទី៤។ 

នាឱកាសនេះឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថាគណៈកម្មការសម្របសម្រួលវាសវែងបែងចែក ដីជាក់ស្ដែងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយដែលរដ្ឋបាលខេត្ត បានឱ្យប្រជាពលរដ្ឋចាប់ឆ្នោតយកដីឡូត៍ជាលើកទី៤ បន្ទាប់ពីរដ្ឋបាលខេត្តព្រះសីហនុ បានបែងចែកក្បាលដីឡូត៍ចំនួន៣លើករួចមកហើយដែលមានចំនួនសរុបជាង៦៥៥ ក្បាលដី ។

លើកទី១ ក្នុងតំណាក់កាលទី១ កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុបានបែងចែកក្បាលដីឡូត៍ ទំហំ៥ម៉ែត្រ x ២០ម៉ែត្រ ជំហានដំបូងបានចំនួន១២៧ក្បាលដី។ លើកទី២ តំណាក់កាលទី២ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបានបែងចែកដីឡីត៍ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីជាក់ស្ដែង ក្នុងតំបន់ព្រែកទឹកសាបក្បាលឆាយ បានបន្តបែងចែកការកាន់កាប់ដីជូនប្រជាពលរដ្ឋនៅសល់ចំនួន១២៨ក្បាលដីឡូត៍។ លើកទី៣ តំណាក់កាលទី៣ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ បានបន្តបែងចែកដីជូនប្រជាពលរដ្ឋបន្តទៀតដែលកំពុងរស់នៅព្រែកទឹកសាបក្បាលឆាយបានចំនួន១៩៩ ក្បាលដីឡូត៍។ លើកទី៤ ក្នុងតំណាក់កាលទី៤ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មការសម្របសម្រួលវាសវែងរបស់រដ្ឋបាលខេត្តព្រះសីហនុបានធ្វើការបែងចែកចាប់ឆ្នោតចែកដីជូនប្រជាពលរដ្ឋរស់នៅជាក់ស្ដែងក្នុងតំបន់ក្បាលឆាយ ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបតំបន់ក្បាលឆាយជូនប្រជាពលរដ្ឋដែលរស់នៅតំបន់លិចទឹកចំនួន១៥០ក្បាលដីឡូត៍បន្ថែមទៀត។

បន្ថែមពីលើនេះផងដែរ ឯកឧត្តមក៏បានមាននូវមតិផ្តាំផ្ញើ និង សំនូមពរ សូមឱ្យប្រជាពលរដ្ឋអនុវត្តនូវច្បាប់កុំដើរចាប់ទន្ទ្រានយកដី និងការកាប់បំផ្លាញ់ព្រៃឈើ និងបញ្ជាក់ឱ្យដឹងថាដីដែលចែកជូននាពេលនេះជាអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលសម្តេចចែកជូនជាដីសម្បទាន ហើយដីនេះត្រូវរក្សាកាកាន់កាប់រយៈពល៥ ឆ្នាំទើបចេញប័ណ្ណកម្មសិទ្ធជូន។

TR ក្រុមគេហទំព័រខេត្ត

11 22 33 44 55 66 99 88 77 10 14 13 12