Home / ព័ត៌មានទូទៅ / ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញចូលរួមអបអរសាទរខួបលើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញចូលរួមអបអរសាទរខួបលើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

សរុបមកដល់បច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់កំម្ចីពីរដ្ឋាភិបាលជប៉ុនតាមរយះភ្នាក់ងារJICAរបស់ជប៉ុន ប្រមាណ១៧៨.៦លានដុល្លាអាមេរិក និងវិនិយោគថវិកាកំពង់ផែផ្ទាល់ចំនួន២២លានដុល្លាអាមេរិក។ ផ្អែកលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រកបដោយស្ថេរភាព និងរឹងមាំក្នុងរង្វង់មធ្យម៧ភាគរយប្រចាំឆ្នាំ ជាក់ស្ដែងឆ្នាំ២០១៤មានកំណើន១៦ភាគរយ។

ក្រោយពីបានស្ដាប់នូវរបាយការណ៍ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹ់កជញ្ជូន ដែលអះអាងអំពីភាពជោគជ័យនៃប្រតិបត្តិការ អាជីវកម្មនិងការអភិវឌ្ឍកំពង់ផែស្វយ័តក្រងព្រះសីហនុ រហូតមកដល់បច្ចុប្បន្ននេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិនរដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីតំណាងដ៍ខ្ពងខ្ពស់ សម្ដេចអគ្គនមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានប្រសាសន៍ ថ្លែងការកោតសរសើរដល់មន្ត្រីបុគ្គលិក កម្មករនិយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទាំងអស់ដែលបានខិតខំ
បំពេញភារកិច្ចកន្លងមក ហើយលទ្ធផលទាំងអស់នេះក៏បានរួមចំណែកយ៉ាងច្រើនដល់ខឿនសេដ្ឋកិច្ចជាតិ និង រួមចំណែកដល់កិច្ចការពារជាតិផងដែរសម្រាប់ការប្រារព្វទិវាពលកម្មអន្តរជាតិ១ឧសភាខួបលើកទី១៣១ ឆ្នាំ២០១៧នេះ តាមរយៈឧបនាយករដ្ឋមន្ត្រី ប្រចាំការ ប៊ិន ឈិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និង សម្ដេចគតិព្រឹត្តបណ្ដឹត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភដល់មន្ត្រី បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចំនួន ១០៤០នាក់ និងកម្មករ និយោជិកចូលនិវត្តន៏ចំនួន ៤២៣នាក់ដោយម្នាក់ៗទទួលបាន អាវមួយនិងថវិកាចំនួន៥០០០០រៀល។ ក្រៅពីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានរៀបចំពិធីជប់លៀងជូនកម្មករនិយោជិក ដោយរៀបចំជារង្វាន់សម្រាប់ជូនកម្មករនិយោជិកចាប់ជារង្វាន់ក្នុងពិធីជប់លៀងចំនួន១០០០រង្វាន់ ផងដែរ។TR

22 33 44 55 66 77 88 99 112 113