Home / ព័ត៌មានទូទៅ / ពិធីចែកអំណោយអង្ករ ដល់ប្រជាពលរដ្ឋក្រក្រីខេត្តព្រះសីហនុ ក្រោមជំនួយឧបត្ថម្ភរបស់ព្រះវិហារព្រះយេស៊ូគ្រីស្ទ

ពិធីចែកអំណោយអង្ករ ដល់ប្រជាពលរដ្ឋក្រក្រីខេត្តព្រះសីហនុ ក្រោមជំនួយឧបត្ថម្ភរបស់ព្រះវិហារព្រះយេស៊ូគ្រីស្ទ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម តាក វណ្ណថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក KIm Dong-sik គ្រូគង្វាលជាន់ខ្ពស់ បានអញ្ជើញជាអធិបតីក្នុង ពិធីចែកអំណោយ អង្ករដល់ប្រជាពលរដ្ឋក្រក្រី ក្រោមជំនួយឧបត្ថម្ភរបស់ព្រះវិហារព្រះយេស៊ូគ្រីស្ទតែមួយគត់ខេត្តព្រះសីហនុ។

ក្រោយពីមានការថ្លែងនូវចំនាប់អារម្មរណ៏របស់ម្ចាស់ជំនួយ និងគណៈប្រតិភូកូរ៉េ រួចមក ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណដែលបានបង ប្អូន ប្រជាជនកូរ៉េប្រមូលថវិការួមគ្នា ដើម្បីចូលរួមទិញអង្ករ មកឧបត្ថម្ភ ដល់បង ប្អូន ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ។ បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់ឱ្យដឹងថា សាសនា នានាដូចជា៖ ព្រះពុទ្ធ ព្រះយេស៊ូ -ល- សុទ្ធសឹងតែមានជំនឿរៀងៗខ្លួន ដូច្នេះសូមបង ប្អូនទាំងអស់កុំប្រកាន់សាសនា ពោលគឺបង ប្អូនទាំងមូល ត្រូវចេះសាមគ្គីគ្នា ដើម្បីរក្សាសន្តិភាព។

នាឱកាសនោះដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់លោក លោកស្រីដែលជាម្ចាស់ជំនួយ និងគណៈប្រតិភូថែមទៀត។ តំណាងគណៈប្រតិភូក៏បានប្រគល់នូវវត្ថុអនុស្សាវរីយ៍ជូនដល់ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង រួមជាមួយនឹងក្រុមការងារ និងចូលរួមប្រគល់នូវអង្ករជូនដល់ប្រជាពលរដ្ឋទាំង ៥៨០ នាក់ជាកិច្ចបញ្ចប់នៃកម្មវិធី។TR (រូបភាព និង អត្ថបទដោយ៖ សម្បត្តិ)

10 11 22 33 44 55 66 77 88 99 112