Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត ស្វាគមន៍គណៈប្រតិភូក្រសួងកិច្ចការនារី ដឹកនាំដោយលោកជំទាវ អឹុង កន្ថាផាវី​

ឯកឧត្តមអភិបាលខេត្ត ស្វាគមន៍គណៈប្រតិភូក្រសួងកិច្ចការនារី ដឹកនាំដោយលោកជំទាវ អឹុង កន្ថាផាវី​

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្ដី បានដឹកនាំគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងរាយការណ៍នូវសកម្មភាពទស្សនៈកិច្ច និងស្នើសុំអំពីបញ្ហាការលើកកម្ពស់ស្រ្ដី និងការពារសិទ្ធិស្រ្ដី បន្ទាប់ពីមានការស្នើរសុំរួចមកលោកជំទាវ អ៊ឹង កន្ថាផាវី បានថ្លែងអំណរគុណទៅដល់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាត និងផ្ដល់ពេលវេលាដ៏សមប្រកបដើម្បីឱ្យក្រុមគណៈប្រតិភូបានចូលជួប និងសម្ដែងការគួរសម។

(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ សំណាង)

11 22 33 44 55