Home / ព័ត៌មានទូទៅ / កិច្ចប្រជុំប្រកាសកំណត់តំបន់ វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្បាលដីនៅតំបន់ខាងកើតស្ថានីយរថភ្លើង ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ

កិច្ចប្រជុំប្រកាសកំណត់តំបន់ វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្បាលដីនៅតំបន់ខាងកើតស្ថានីយរថភ្លើង ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ប្រជាពលរដ្ឋចំនួន ៩៣គ្រួសាររស់នៅខាងកើតស្ថានីយរថភ្លើង ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលេង និងសាទរ នាឱកាសចូលរួមកិច្ចប្រជុំប្រកាស កំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្បាលដីនៅតំបន់ខាងកើតស្ថានីយរថភ្លើង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ មីន មាណវី អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះលោក នួន ប៉ុក ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តព្រះសីហនុ ក៏បានរាយការណ៍ជូនអគណៈអធិបតី រួមទាំងភ្ញៀវកត្តិយស និង បង ប្អូនប្រជាពលរដ្ឋ នូវរបាយការណ៍សង្ខេប និងបញ្ជាក់អោយដឹងថា ការចុះបញ្ជីដីធ្លីតាមនិតិវិធីមានលក្ខណៈជាប្រព័ន្ធ នេះបានអនុឡោមតាមអនុក្រឹត្យ ៤៦ អនក្រ/បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ នឹងមាន៥ដំណាក់កាល។

នាឱកាសដ៏វិសេសវិសាលនេះឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរដល់ការខិតខំកន្លងមករបស់មន្រ្តីជំនាញ ការិយាល័យគ្រប់គ្រងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុដែលបានសម្រេចការងារដូចមាននៅក្នុងការថ្លែង របាយការណ៍សង្ខេបរបស់លោកនួន ប៉ុក។ ឯកឧត្តម ដ៏បាន បន្ថែមទៀតថា ការធ្វើប័ណ្ណដីជាប្រព័ន្ធប្រាកជាមានសារៈ ប្រយោជន៍ខ្លាំងណាស់ ដែលនោះយើងបានធ្វើប្លង់សុរិយោដីភូមិ សង្កាត់ ដែលបានកំណត់ច្បាស់លាស់ ដីផ្លូវ ដីចំណីផ្លូវ បឹង អូរផ្សេងៗ ដែលជាឱកាសសម្រាប់រដ្ឋបាលខេត្តបានរៀបចំភូមិ សង្កាត់ យ៉ាងច្បាស់លាស់។ នាឱកាសនេះរដ្ឋបាលខេត្តចេញប័ណ្ណកម្មសិទ្ឋជូនម្ចាស់ដីទាំងអស់ព្រមគ្នា ទាំងតូច ទាំងធំ និងចេញប័ណ្ណកម្មសិទ្ឋិជូនម្ចាស់ដី និងមានសៀវភៅគោលបញ្ជីក្បាលដីច្បាស់លាស់ថែមទៀត ។

ក្រោយពីកិច្ចប្រជុំត្រូវបានបញ្ចប់ដោយបរិយាកាសរីករាយ ប្រជាពលរដ្ឋបានសំដែងនូវសេចក្តីត្រេកអរ សប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំប្រទេស ខេត្ត ដ៏ឈ្លាសវៃ រួមទាំងបានជួយដោះស្រាយទុក្ខលំបាក ប្រជាពលរដ្ឋ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង រួមជាមួយ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ (រូបភាព និង អត្ថបទដោយ៖ សម្បត្តិ)

1 2 3 4 5 6 7