Home / រដ្ឋបាលខេត្ត / សាលាខេត្តព្រះសីហនុ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត សិរីសួស្ដីឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧

សាលាខេត្តព្រះសីហនុ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត សិរីសួស្ដីឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត រាប់បាត បង្សុកូលជាកិច្ចអបអរសាទរ ចំរើន សិរីសួស្ដីជ័យមង្គល សំរាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ដែលនិងចូលមកដល់នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ៣ និង ១២ នាទី ។

ពិធីរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដោយទទួលបានការអញ្ជើញចូលរួមជាអធីបតីភាព និងជាកិត្តិយសពីសំណាក់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សខេត្ត និង លោកជំទាវ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោកជំទាវ និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ត្រីរាជការ អ្នកមុខអ្នកការសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាបន័រដ្ឋក្នុងខេត្ត ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់យ៉ាងច្រើនកុះករ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំរកា និងចូលមកនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ៣ និង ១២ នាទី មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ១៥ ១៦ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថ្មីនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចាត់វិធានការគ្រប់បែបយ៉ាង ក្នុងការសិក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បង្កលក្ខណៈងាយស្រួលដល់ បងប្អូន ប្រជាពលរដ្ឋ និងពុទ្ធបរិសទ័កំសាន្ត រីករាយ និងនៅចូលរួមធ្វើបុណ្យទាន តាមវត្តអារាមដោយសទ្ធាជ្រះថ្លា ហើយជាមួយគ្នានោះអាជ្ញាធរខេត្តក៏បានហាមឃាត់មិនឲ្យមានការលេងល្បែងគប់ទឹកដាក់គ្នា និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ រួមនិងការបង្កសម្លេងផ្ទុះផ្សេងៗក្នុងអំឡុងពេលទទួលទេវតាឆ្នាំថ្មី ក៏ត្រូវបានហាមឃាត់ផងដែរ ។TR

%e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a1 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a2 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a3 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a4 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a5 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a6 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a7 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a8 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f9 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f10 %e1%9e%9f%e1%9e%bc%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f11