Home / ព័ត៌មានទូទៅ / គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ជួបសម្តែងការគួរសមជាមួយឯកឧត្តមអភិបាលខេត្ត

គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ជួបសម្តែងការគួរសមជាមួយឯកឧត្តមអភិបាលខេត្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូអគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ដូ ស៊ីគៀវ អគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នាឱកាសនេះដែរ ឯកឧត្តម ដូ ស៊ីគៀវ ក៏បានសាកសួរសុខទុក្ខ និងបានជូនពរជ័យដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីរាជការទាំងអស់នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ នាពេលខាងមុខ ឆ្លើយតបនឹងការជូនពរជ័យ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ដូ ស៊ីគៀវ រួមទាំងគណៈប្រតិភូតទាំងមូល ដែលបានអញ្ជើញមកសំដែងការគួរសមនាឱកាសនេះ និងបានសាកសួរសុខទុក្ខ និងជូនពរដល់គណៈប្រតិភូផងដែរ។

ជាកិច្ចចុងក្រោយឯកឧត្តម ដូ ស៊ីគៀវ អគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ក៏បានជូននូវវត្ថុអនុស្សាវរីយ៍ដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ។TR

(រូបភាព និងអត្ថបទ៖ ក្រុមគេហទំព័រ)

%e1%9e%87%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%94%e1%9e%9c%e1%9f%80%e1%9e%8f%e1%9e%8e%e1%9e%b6%e1%9e%98 %e1%9e%87%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%94%e1%9e%9c%e1%9f%80%e1%9e%8f%e1%9e%8e%e1%9e%b6%e1%9e%98%e1%9f%a1 %e1%9e%87%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%94%e1%9e%9c%e1%9f%80%e1%9e%8f%e1%9e%8e%e1%9e%b6%e1%9e%98%e1%9f%a2 %e1%9e%87%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%94%e1%9e%9c%e1%9f%80%e1%9e%8f%e1%9e%8e%e1%9e%b6%e1%9e%98%e1%9f%a3 %e1%9e%87%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%94%e1%9e%9c%e1%9f%80%e1%9e%8f%e1%9e%8e%e1%9e%b6%e1%9e%98%e1%9f%a4 %e1%9e%87%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%94%e1%9e%9c%e1%9f%80%e1%9e%8f%e1%9e%8e%e1%9e%b6%e1%9e%98%e1%9f%a5 %e1%9e%87%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%94%e1%9e%9c%e1%9f%80%e1%9e%8f%e1%9e%8e%e1%9e%b6%e1%9e%98%e1%9f%a6