Home / ព័ត៌មានសន្តិសុខសង្គម / បង្រ្កាបករណីជួញដូរសារធាតុញៀនមួយកន្លែង នៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ

បង្រ្កាបករណីជួញដូរសារធាតុញៀនមួយកន្លែង នៅសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ២១ និង ៥០ នាទី កម្លាំងជំនាញ នគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ  បានបង្រ្កាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងដែលបានប្រព្រឹត្តនៅចំណុចក្រុម១ ភូមិ៣ សង្កាត់៣ក្រុង/ខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចខាងក្រោម៖

១-ឈ្មោះ អ៊ុង ចាន់ភក្តី ហៅក្រៅក្តី ភេទប្រុស ឆ្នាំកំណើត ១៩៨៦ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិ២ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៩ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ កម្មករបើករថយន្ត
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៥ ថ្មី
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៨ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
-ម៉ូតូ ចំនួន ០១ គ្រឿង

២-ឈ្មោះ គីម ឡុង ហៅក្រៅឡុង ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម
-ទីលំនៅបច្ចុប្បន្នៈបន្ទប់ជួល នៅរ៉ារថភ្លើង ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តតព្រះសីហនុ
-មុខរបរៈ កម្មករ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៤ ថ្មី
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.១២ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
ចំពោះករណីខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់។

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93_1