Home / ព័ត៌មានសន្តិសុខសង្គម / បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា

បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា

ស្រុកកំពង់សីលា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកកំពង់សិលា បានបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖

១-ឈ្មោះ ស៊ីថា រ៉ូ ហៅ នាង ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ
ស្រុកកំណើត៖ ភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តកោះកុង
ទីលំនៅបច្ចុប្បន្ន៖ ភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលាខេត្តព្រះសីហនុ
មុខរបរ៖ កសិករ
កម្រិតវប្បធម៌៖ ថ្នាក់ទី ៥ (ថ្មី)
អត្តសញ្ញាណបណ្ណ័៖ គ្មាន
ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

២- ឈ្មោះ គង់ វុទ្ធី ហៅ ធី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ
ស្រុកកំណើ់ត៖ ភូមិច្រក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទីលំនៅបច្ចុប្បន្ន៖ភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
មុខរបរ៖ កសិករ
កម្រិតវប្បធម៌៖ គ្មាន
អត្តសញ្ញាណបណ្ណ័៖ គ្មាន
ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទឹកកក ( Ice )ចំនួន ០១ កញ្ចប់ ទម្ងន់ ០.២៧ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
-ចំពោះករណីខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់។

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93