Home / ព្រឹត្តិការណ៍សំខាន់ៗ / សន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ នៃខេត្តព្រះសីហនុ

សន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ នៃខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវពិធីសន្និបាតបូកសរុបសមិទ្ធិផលការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម យន្ត មីន អភិបាលខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលពីសំណាក់ លោក លោកស្រី ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងឃុំសង្កាត់ទាំង៤។

ការប្រារព្ធនូវពិធីសន្និបាតបូកសរុបសមិទ្ធិផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣មានគោលដៅដើម្បីបូកសរុបសមិទ្ធិផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ខេត្តព្រះសីហនុសម្រេចបានក្នុងអាណត្តិរបស់ខ្លួន ព្រមទាំងបញ្ហាប្រឈម និងអនុសាសន៏នានា សម្រាប់រាយការណ៍ជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល និង សម្រាប់ជាមូលដ្ឋានក្នុងការប្រើប្រាស់របស់ក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិបន្ទាប់។

នាឱកាសនោះឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានផ្តល់នូវប្រាក់រង្វាន់ រួមជាមួយលិខិតសរសើរ ដល់ជ័យលាភីភូមិឃុំមានសុវត្ថិភាព រួមទាំងមានមតិសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងអង្គសន្និបាតទាំងអស់ព្រមទាំងអនុញ្ញាតិអោយលើកឡើងនូវបញ្ហានានាដែលកំពុងជូបប្រទះដើម្បីស្វែងរកដំណោះស្រាយ។

អង្គសន្និបាទបានប្រារព្ឋធ្វើឡើងអស់រយៈពេលមួយថ្ងៃពេញនៅសាលាខេត្តព្រះសីហនុដោយទទួលបានលទ្ឋផលដូចការរំពឹងទុកព្រមទាំងបានអោយសមាជិកដែលបានចូលរួមទាំងអស់បានយល់ដឹងនូវសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣ ទទួលបាននូវបទពិសោធន៍ការងារល្អៗរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តទី៣ រួមទាំងអនុសាសន៍ល្អៗសម្រាប់អនុវត្តនាអាណត្តិបន្ត បន្ទាប់៕ TR

(រូបភាព និងអត្តបទ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ)

%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83 %e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%94%e1%9e%b6%e1%9e%8f%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%80%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%83