Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អញ្ជើញសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារឡានដឹកសម្រាម រអិលចូលផ្ទះ

ឯកឧត្តមអភិបាលខេត្ត អញ្ជើញសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារឡានដឹកសម្រាម រអិលចូលផ្ទះ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសាររថយន្តដឹកសម្រាមខូចប្រព័ន្ធខ្យល់ដាក់លេខមិនចូលបណ្តាល ឱ្យរអិលចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយគ្រួសារបណ្តាលឱ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ឈ្មោះ សម្បតិ វិបុល បានស្លាប់បាត់បង់ជីវិត នៅផ្លូវជាតិលេខ៤ ម្តុំចំណោតបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។

ឯកឧត្តមអំពាវនាវជាថ្មីម្តងទៀតឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទបង្កើនការប្រុងប្រយត្ន័ ក្នុងការបើកបរ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិ ក៏ដូចជានៅក្បែរផ្លូវនានាត្រូវសាងសង់ផ្ទះគោរពតាមច្បាប់នគរូបនីយកម្មដកគម្លាតពីផ្លូវយ៉ាងតិច៤ម៉ែត្រ ៕ TR

រូបថត លោក អុិន ស៊ីថា4-11 4-22 4-33