Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែមីនា និងទិសដៅអនុវត្តបន្តខែមេសា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន  អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាល អភិបាលរង ខេត្ត-ក្រុង-ស្រុក មេបញ្ជាការដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរ តំណាងមន្ទីរនានានៅក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះផងដែរឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏បើកអង្គប្រជុំព្រមទាំងបានបើកដំណើរការកម្មវិធីដូចមានតាមការគ្រោងទុករបស់រដ្ឋបាលខេត្តព្រះសីហនុ។

បន្ថែមពីលើនោះលោកនាយករងរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសេចក្ដីរាយការណ៍អំពី លទ្ធផលការងារបានអនុវត្តកន្លងមក និងលើកឡើងបញ្ហាប្រឈមដំណោះស្រាយ ទិសដៅការងារអនុវត្តបន្ត។

អជ្ញាធរក្រុង-ស្រុក បានធ្វើសេចក្ដីរាយការណ៍អំពី បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ ការសាងសង់នៅតាមទីសាធារណៈ បញ្ហាប្រឈមដំណោះស្រាយទិសដៅការអនុវត្តបន្ដ ការលុបបំបាត់កុងត្រូលជជុះ ការបំរើសេវាសាធារណៈតាមរយៈលិខិតបទដ្ឋាន ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងបញ្ហាលទ្ធផលសកម្មភាពបង្រ្កាបការប្រើប្រាស់គ្រឿងញៀន ការជួញដូរគ្រឿងញៀននៅតាមមូលដ្ឋានក្រុង-ស្រុក។

មន្ទីរអង្គភាពជំនាញ ផ្នែកសេដ្ឋកិច្ច បានធ្វើសេចក្ដីរាយការណ៍អំពី ការផ្ដល់សេវាជូនប្រជាពលរដ្ឋ អំពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ (សាខាពន្ធដារខេត្ត) និងមន្ទីរអង្គភាពនានា ក៏បានលើកឡើងអំពីបញ្ហាប្រឈម និងការអនុវត្តបន្ដ។

(រូបភាព អត្ថបទដោយ៖ ក្រុមគេហទំព័រខេត្ត)

30-1 30-2 30-3 30-4 30-5 30-6 30-7 30-8 30-9 30-10 30-11