Home / ព័ត៌មានទូទៅ / ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម

រាម៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដឹកនាំគណៈប្រតិភូអញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ  ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ គ.ស.២០១៧។

ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមនាវីត្រី ជូននាយនាវី ចំនួន៤រូប ប្រកាសផ្លា់សប្តូរតួនាទីចំនួន១រូប និងបំពាក់គ្រឿងឥស្សរិយយសចំនួន៧រូប ព្រមទាំងបាននាំយកនូអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូននាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររួមមាន÷ ថវិកាចំនួន ១៨.៩១០.០០០រៀល(ដប់ប្រាំបីលានប្រាំបួនសែនមួយម៉ឺនរៀល) មីកញ្ចប់ចំនួន១០១កេះ ស្រាបៀរ១០៤កេះ ទឹកក្រូច១២០កេះ អង្ករចំនួន៥តោន ឧបត្ថម្ភគិលានដ្ឋានមូលដ្ឋានសមុទ្រ ថវិកាចំនួន១លានរៀល ឃីត២០កញ្ចប់ និងថវិកា២ម៉ឺនរៀល សម្រាប់ជូនអ្នកជម្ងឺសម្រាកព្យាបាលនៅក្នុងគិលានដ្ឋានផងដែរ។TR រូបថត និងអត្ថបទ: មូលដ្ឋានសមុទ្ររាម

26-11 26-22 26-33 26-44 26-55