Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិថ្មី សង្កាត់៣

កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិថ្មី សង្កាត់៣

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៧ និង០០ នាទី កម្លាំងជំនាញ ការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបករណីគ្រឿងញៀនមួយកន្លែងស្ថិតនៅចំណុចភូមិថ្មីក្នុងក្រុម៨ភូមិ៣សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ រួមនឹងវត្ថុតាងដូចខាងក្រោម៖

១+ឈ្មោះ ស៊ុន សុខុម ភេទ ស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើត៖ ភូមិឡូប្រាំ ឃុំឡូប្រាំ ស្រុកកំពង់លាវ ខេត្តព្រៃវែង
-ទីលំនៅបច្ចុប្បន្ន៖ ផ្ទះជួល ក្នុងក្រុម ៨ ភូមិ ៣ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ ថ្នាក់ទី ០៣ (ថ្មី)
-មុខរបរ៖ មិនពិតប្រាកដ
-អត្តសញ្ញណបណ្ណ័៖ គ្មាន

វត្ថុតាងចាបយករួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៤៦ ក្រាម (ទម្ងន់សុទ្ធ)

drug3