Home / ព័ត៌មានសន្តិសុខសង្គម / កំលាំងអធិការនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងតាព្រហ្ម បង្ក្រាបករណីជួញដូរ និងកាន់កាប់-រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កំលាំងអធិការនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងតាព្រហ្ម បង្ក្រាបករណីជួញដូរ និងកាន់កាប់-រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ស្រុកព្រៃនប់៖ កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៧ វេលាម៉ោង ១០ និង៣០ នាទី កំលាំងអធិការនគរបាល ស្រុកព្រៃនប់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងតាព្រហ្មបង្ក្រាបករណីជួញដូរ និងកាន់កាប់-រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅចំណុចបរិវេណអាហារដ្ឋាន ស្រីម៉ៅកំពង់ស្មាច់ ក្នុងភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាងដូចខាងក្រោម៖

១+ឈ្មោះ សួន រីឆាង ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើត៖ ភូមិបឹងវែង ឃុំវាលរេញ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្ន៖ ភូមិបឹងវែង ឃុំវាលរេញ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ ថ្នាក់ទី ០៩ (ថ្មី)
-មុខរបរ៖ រត់ម៉ូតូឌុប
-អត្តសញ្ញណប័ណ្ណ៖ គ្មាន

២+ឈ្មោះ សួន ភារម្យ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើត៖ ភូមិ វាលមាស ឃុំវាលរេញ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្ន៖ ភូមិ វាលមាស ឃុំវាលរេញ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ ថ្នាក់ទី ០៧ (ថ្មី)
-មុខរបរ៖ ជាងសំណង់
-អត្តសញ្ញណប័ណ្ណ៖ គ្មាន

៣+ឈ្មោះ សាន រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើត៖ ភូមិ វាលមាស ឃុំវាលរេញ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្ន៖ ភូមិ បឹងវែង ឃុំវាលរេញ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ ថ្នាក់ទី ០៥ (ថ្មី)
-មុខរបរ៖ កម្មករសំណង់
-អត្តសញ្ញណបណ្ណ័៖ គ្មាន

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.១១ ក្រាម (ទម្ងន់សុទ្ធ)
-ម៉ូតូ ចំនួន ០១ គ្រឿង

1 2 3 4