Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរសារធាតុញៀន ចំណុចភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ជួញដូរសារធាតុញៀន ចំណុចភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៤ និង២០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែលបានប្រព្រឹត្តនៅចំណុចភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងរួមមាន ៖
១-ឈ្មោះ លីវ ចាន់ធឿន ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិ-ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទីលំនៅបច្ចុប្បន្នៈ មិនពិតប្រាកដ
មុខរបរៈ កម្មករសំណង់
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៥ (ថ្មី)
អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២-ឈ្មោះ ឡាយ ប៊ុនរ៉ាត់ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ទីលំនៅបច្ចុប្បន្នៈ មិនពិតប្រាកដ
មុខរបរៈ កម្មករសំណង់
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៥ (ថ្មី)
អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៤.៧៥ ក្រាម (ទម្ងន់សុទ្ធ)
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១
-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង

ជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

limon-copy