Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាស្ដីអំពី ការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ជាមួយវិស័យឯកជនប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តន៍ត្រីមាសទី២ ឆ្នាំ២០១៧

កិច្ចប្រជុំពិភាក្សាស្ដីអំពី ការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ជាមួយវិស័យឯកជនប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តន៍ត្រីមាសទី២ ឆ្នាំ២០១៧

ខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីអំពី ការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ជាមួយវិស័យឯកជនប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តន៍ត្រីមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដី នៃក្រសួងទេសចរណ៍ ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្ដីពាក់ព័ន្ធនានា និងបងប្អូនប្រជាពលរដ្ឋអាជីវករនានា។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើស្ថិតិភ្ញៀវទេសចរណ៍ គឺមានការកើនជាលំដាប់ និងបានរៀបរាប់ពីតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តព្រះសីហនុ និងសូមណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន និងសុខសុវត្តិភាពជូនភ្ញៀវទេសចរណ៍។

នៅក្នុងឱកាលនោះ ឯកឧត្តម យន្ដ មីន អភិបាលខេត្ត បានមានប្រសាសន៍ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការណ៍គ្នារវាងអាជីវករ និងរដ្ឋបាល ដើម្បីឱ្យមានសាមគ្គីភាព និងចូលរួមបង់ភាគទានឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី នៃក្រសួងទេសចរណ៍ ក៏មានអនុសាសន៍សូមបងប្អូនជួយផ្ដល់សេវា និងត្រៀមទទួលភ្ញៀវទេសចរទូទាំងពិភពលោក និងរួមគ្នាការពារកន្លែងទេសចរណ៍នានា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមទទួលភ្ញៀវទេសចរណ៍ចិន ដែលជាភ្ញៀវទេសចរណ៍ធំសម្រាប់ប្រទេសកម្ពុជាយើង៕ TR (អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ សារ៉ាត់)

13-1 13-2 13-5 13-6 13-7 13-8