Home / ព័ត៌មានទូទៅ / ក្រុមការងារយុវជនក្រសួងព័ត៌មាន បាននាំយកអំណោយនូវថវិកា សម្ភារៈ ជូនក្រុមគ្រួសារកុមារីដែលលង់ទឹកស្លាប់ទាំង ៧នាក់

ក្រុមការងារយុវជនក្រសួងព័ត៌មាន បាននាំយកអំណោយនូវថវិកា សម្ភារៈ ជូនក្រុមគ្រួសារកុមារីដែលលង់ទឹកស្លាប់ទាំង ៧នាក់

ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ ក្រុមការងារយុវជនក្រសួងព័ត៌មាន បាននាំយកអំណោយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញា រីទ្ធ និង លោកជំទាវ តាមរយះ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ បាននាំយកនូវ ថវិកា និងសម្ភារៈ មួយចំនួនទៅឧបត្ថម្ភ ជូនដល់លំនៅដ្ឋានផ្ទាល់ គ្រួសារសពកុមារីដែលបានលង់ទឹកស្លាប់ទាំង ៧នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ ។

កុមារីទាំង៧នាក់នេះមានឈ្មោះ :
១- កុមារី ច្រាន់ ស្រីអ៊ី អាយុ១៣ឆ្នាំ
២- កុមារី បូ ស្រីកា អាយុ ១០ឆ្នាំ
៣-កុមារី ម៉ឺង ស្រីគា អាយុ១០ឆ្នាំ
៤- កុមារី ម៉ឺង ស្រីគីម អាយុ៩ឆ្នាំ
៥- កុមារី ជា ស្រីភឿន អាយុ៧ឆ្នាំ
៦- កុមារី ហ៊ួរ សៀហៃ អាយ៧ឆ្នាំ
៧-កុមារី ម៉េង ស្រីណុច អាយុ៦ឆ្នាំ ។

ក្រុមគ្រួសារសព កុមារីទាំង៧នាក់នេះ ទទួលបាន
អំណោយ ពីឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសពម្នាក់ៗទទួលបាន ថវិកា៥០ម៉ឺនរៀល អង្ករ២៥ គីឡូក្រាម មី១កេះ ទឹកបរិសុទ្ធ២ យួរ ៕ TR រូបភាព និងអត្ថបទ: មន្ទីរព័ត៌មានខេត្តព្រះសីហនុ

1 2 3 4 5