Home / ព័ត៌មានសន្តិសុខសង្គម / ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងប៉ុស្តិ៍សង្កាត់៤ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១កន្លែង នៅសង្កាត់លេខ៤

ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងប៉ុស្តិ៍សង្កាត់៤ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១កន្លែង នៅសង្កាត់លេខ៤

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២១.០៩នាទី ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការ ជាមួយកំលាំងប៉ុស្តនិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីដែលបានប្រព្រឹត្តនៅចំណុចក្រុម៤២ ភូមិ១ សង្កាត់៤ ក្រុងខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ ០១ នាក់ រួមនឹងវត្ថុតាងរួមមាន ៖

ឈ្មោះ ចាន់ វី ភេទស្រី ឆ្នាំកំណើត ១៩៨៥ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
ស្រុកកំណើតៈ ភូមិបឹងជ័រ ឃុំបឹងជ័រ ស្រុកស៊ីធរ ខេត្តព្រៃវែង
ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ក្រុម៤២ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
មុខរបរៈ មិនពិតប្រាកដ
កម្រិតវប្បធម៌ៈ គ្មាន
អត្តសញ្ញាណប័ណ្ណៈ គ្មាន

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៩៧ ក្រាម (ទម្ងន់សុទ្ធ)
ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។

drug1