Home / ព័ត៌មានទូទៅ / ស្រុកព្រៃនប់ បានរៀបចំពិធីបើកការប្រកួតកីឡាបាល់ទាត់ មហាជនស្រុកព្រៃនប់ឆ្នាំ២០១៧

ស្រុកព្រៃនប់ បានរៀបចំពិធីបើកការប្រកួតកីឡាបាល់ទាត់ មហាជនស្រុកព្រៃនប់ឆ្នាំ២០១៧

ស្រុកព្រៃនប់៖ កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅស្រុកព្រៃនប់បានរៀបចំពិធីបើកការប្រកួតកីឡាបាល់ទាត់មហាជនស្រុកព្រៃនប់ឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុន សែនវាលរេញ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត  លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្ត លោកឧកញាប្រធាន-អនុប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរនានាក្នុងខេត្ត ។

ក្រុមកីឡាករដែលមានវត្តមានចូលរួមការប្រកួតមានចំនួន២៧ក្រុម ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់កីឡាករ ក៏ដូចជាយុវជនទាំងអស់ នៅពេលទំនេរពីការងារ និងការសិក្សា ងាកមកលេងកីឡា ហើយត្រូវជៀសវាងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀនដែលនាំឲ្យខូចអនាគត ហើយក៏ជាផលប៉ះពាល់មួយយ៉ាងធ្ងន់ដល់សង្គមគ្រួសារ និងសង្គមជាតិ។

p1 p2 p3 p4 p5 p6 p7 p8 p9