Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី គ្រឿងញៀន នៅចំណុច សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ

កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី គ្រឿងញៀន នៅចំណុច សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ

កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២២ និង០០ នាទី យប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី គ្រឿងញៀន មួយកន្លែងដែលបានប្រព្រឹត្តនៅចំណុច សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖

១-ឈ្មោះ យួន នី ភេទប្រុស ឆ្នាំកំណើ់ត ១៩៩៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ

-ស្រុកកំណើតៈ ស្រុកឈូក ខេត្តកំពត
-ទីលំនៅបច្ចុប្បន្នៈផ្ទះជួល សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ កម្មកររោងចក្រ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៤
-អត្តសញ្ញាណប័ណ្ណៈ គ្មាន

-ពីបទ៖ កាន់កាប់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់តូច ទម្ងន់ ០.០៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។

-ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។

04-033