Home / ព័ត៌មានសន្តិសុខសង្គម / ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណីជួញដូរសារធាតុញៀន នៅភូមិ៥ ក្រុងព្រះសីហនុ

ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណីជួញដូរសារធាតុញៀន នៅភូមិ៥ ក្រុងព្រះសីហនុ

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៤ និង១០ នាទី កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  មួយកន្លែងស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ០២ នាក់ (ស្រី ០១ នាក់) រួមនឹងវត្ថុតាងដូចខាងក្រោម៖

១-ឈ្មោះ សយ វ៉ាន់តាក់ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ ធ្វើសំណង់
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៤ (ថ្មី)
-អត្តសញ្ញាណប័ណ្ណ: គ្មាន

វត្ថុតាងដកហូតរួមមាន៖

-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៧.១៦ ក្រាម (ទម្ងន់សុទ្ធ)
-ទូរសព្ឌ័ ០១ គ្រឿង

២-ឈ្មោះ ខេង នីតា ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ស្រុកកោះសូទិន្ទ ខេត្តកំពង់ចាម
-ទីលំនៅបច្ចប្បន្នៈ ក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ មេផ្ទះ
-អត្តសញ្ញាណប័ណ្ណ: គ្មាន

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។

drug2