Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្ដីពី សំណើរសុំជួយចាត់វិធានការទប់ស្កាត់ការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ដោយខុសច្បាប់ពីប្រទេសជិតខាង តាមច្រកទ្វារព្រំដែន

កិច្ចប្រជុំស្ដីពី សំណើរសុំជួយចាត់វិធានការទប់ស្កាត់ការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ដោយខុសច្បាប់ពីប្រទេសជិតខាង តាមច្រកទ្វារព្រំដែន

ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្ដីពី សំណើរសុំជួយចាត់វិធានការទប់ស្កាត់ការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ដោយខុសច្បាប់ពីប្រទេសជិតខាង តាមច្រកទ្វារព្រំដែន ក្រោមអធិបតីភាព លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ដ្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីពាក់ព័ន្ធនានា។

នៅក្នុងកិច្ចប្រជុំនេះមានការធ្វើបទបង្ហាញស្តីពី វិធានការទប់ស្កាត់ការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ដោយខុសច្បាប់ ដោយលោក ជាសុខលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ។

គួរបញ្ជាក់ផងដែរថាបើយោងតាមច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញ មានសកម្មភាពនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម ដោយខុសច្បាប់ពីប្រទេសជិតខាងតាមច្រកទ្វារព្រំដែន មកក្នុងប្រទេសកម្ពុជា តាមទ្រង់ទា្រយតូចៗដើម្បីប្រើបា្រស់ និងធ្វើការផ្គត់ផ្គង់ចែកចាយបន្ដ ដោយប្រើប្រាស់តាមមធ្យោបាយនានា ដោយពុំមានច្បាប់អនុញ្ញាតពីក្រសួង។ ដោយអាស្រ័យហេតុនេះហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើសំណើរសុំឲ្យ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ជួយធ្វើអន្ដរាគមន៍ចាត់វិធានការទប់ស្កាត់ការនាំចូលថ្នាំកសិកម្ម និងជីកសិកម្មដោយខុសច្បាប់ និងដើម្បីជួយពង្រឹងការអនុវត្តន៍ច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម អោយមានប្រសិទ្ធិភាព៕TR (រូបភាព និងអត្ថបទដោយ៖ សម្បត្តិ សារ៉ាត់ សំណាង)

02-03-1 02-03-2 02-03-3 02-03-4 02-03-5