Home / ព័ត៌មានទូទៅ / សត្វខ្ទីងឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋថតបាន ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់

សត្វខ្ទីងឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋថតបាន ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់

ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ សត្វខ្ទីងឈ្មោលមួយក្បាលត្រូវបានប្រជាពលរដ្ឋថតបាន បន្ទាប់ពីសត្វខ្ទីងឡើងកនេះ បានចុះមក អុកឡុកដេញគោក្របី និងចូលមកក្នុងភូមិប្រជាពលរដ្ឋ ជាច្រើនថ្ងៃមក ហើយតែមិនត្រូវថតបាននោះទេ ព្រោះភាគច្រើនសត្វ នេះចុះមកក្នុងភូមិតែពេលយប់ ។

លុះដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ នេះនៅចំនុចភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ សត្វខ្ទីងនោះបានរត់ឆ្លងកាត់ផ្លូវជាតិលេខ៣ ឡើងលើសំដៅទៅជើងភ្នំកំចាយ ចំងាយពីផ្ទះប្រជាពលរដ្ឋជាប់ផ្លូវជាតិចំងាយប្រហែលជាង ៥០០ ម៉ែត្រ ។ មកដល់ពេលនេះមន្ត្រីជំនាញកំពុងយកចិត្តទុកដាក់ នឹងការពារបារម្ភសត្វខ្ទីងនេះ អាចវាយប្រហារដល់ប្រជាពលរដ្ឋក្នុងភូមិ ពិសេសគឺក្មេងៗ ។

សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ភូមិព្រែកទាល់មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា និងជៀសវាងការសម្លាប់សត្វនេះ ព្រោះវាជាសត្វកម្រ ដែលជិតផុតពូជនៅក្នុងប្រទេសយើង ។ សូមអរគុណ!
12 22 33 55