Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅសង្កាត់៤ ក្រុងព្រះសីហនុ

កម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅសង្កាត់៤ ក្រុងព្រះសីហនុ

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ២០ និង០០ នាទីកម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងដែលបានប្រព្រឹត្តនៅចំណុចក្រុម២ ភូមិ៣ សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖

១-ឈ្មោះ សៀ រដ្ឋា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ

-ស្រុកកំណើតៈ ភូមិ១ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈក្រុម៣៧ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ១២ (ថ្មី)
-អត្តសញ្ញាណប័ណ្ណៈ 130087010 ចុះថ្ងៃទី ១១-០១-២០០៨ ខេត្តព្រះសីហនុ
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

២-ឈ្មោះ នេត គន្ធា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ

-ស្រុកកំណើតៈ ស្រុកគីរីវង្ស ខេត្តតាកែវ
-ទីលំនៅបច្ចុប្បន្នៈភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ នៅផ្ទះ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ២ (ថ្មី)
-អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៥៦ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទ ចំនួន ០២ គ្រឿង
-ប្រាក់រៀល ចំនួន ១៨០.០០០ រៀល។

d1 d2 d3