Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ផ្សព្វផ្សាយច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបដោយវិជ្ជាជីវៈវិស័យសុខាភិបាល ខេត្តព្រះសីហនុ

កិច្ចប្រជុំ ផ្សព្វផ្សាយច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបដោយវិជ្ជាជីវៈវិស័យសុខាភិបាល ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបដោយវិជ្ជាជីវៈវិស័យសុខាភិបាល ក្រោមអធិបតីភាព លោកស្រី ហៀក ហុីមល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូពេទ្យ នឹងមន្រ្ដីដែលពាក់ព័ន្ធ និងវិស័យសុខាភិបាលជាច្រើនទៀតផងដែរ។

នាឱកាសនោះលោកស្រី ហៀក ហុីមល្លី អភិបាលរងខេត្តព្រះសីហនុ ក៏បានមាននូវមតិស្វាគមន៏ និងបានផ្តាំផ្ញើនូវមតិផ្ទាល់ខ្លួន និងបានអោយដឹងផងដែរថាវិស័យសុខាភិបាលគឺជា វិស័យមួយយ៉ាងសំខាន់ ដូច្នេះអោយលោកស្រីក៏បានសំណូមពរអោយមន្ត្រីទាំងអស់ចូលមានសាមគ្គីភាពនិងសូមអោយប្រកបដោយវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ និងសូមអោយ មានការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋមិនថាជនក្រីក្រ កុមារ ជនពិការ -ល- និងបានថ្លែងនូវមតិផ្តាំផ្ញើរបស់ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបដោយវិជ្ជាជីវៈវិស័យសុខាភិបាលនេះមានគោលបំណងទៅលើ៖

-ផ្សព្វផ្សាយច្បាប់ថ្មីយល់ពីវិសាលភាពអនុវត្តចំពោះអ្នក ប្រកបវិជ្ជាជីវៈសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា
-ច្បាប់នេះមានគោលបំណងការពារសុខភាពនិងសុវត្ថិភាព របស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់នូវយន្ដការក្នុងការធានាថាអ្នកប្រកបវិជ្ជាជីវៈមានគុណវុឌ្ឍ សមត្ថភាពនិងសម្បាទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន
-ច្បាប់នេះមានគោលដៅកំណត់អំពីវិធានការនិងនិតិវិធី សម្រាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនិងការប្រកប វិជ្ជាជីវៈសុខាភិបាល។ nak (រូបភាព និង អត្ថបទដោយ ៖សម្បត្តិ សំណាង)

1

11

10

9

8

7

6

5

4

3

2