Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួលខាងក្រោយសណ្ឋាគារហ្គោលដិនស៊ី ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ

កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួលខាងក្រោយសណ្ឋាគារហ្គោលដិនស៊ី ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ០០ និង៤០ នាទី ល្ងាច កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានបង្រ្កាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងដែលបានប្រព្រឹត្តនៅចំណុចផ្ទះជួល ខាងក្រោយសណ្ឋាគារហ្គោលដិនស៊ី ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖

១-ឈ្មោះ HA DANG MINH ភេទប្រុស ឆ្នាំកំណើត១៩៥៥ ជនជាតិ បារាំង
-ស្រុកកំណើតៈ ប្រទេសបារាំង
-ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ ជាងថតរូប
-កម្រិតវប្បធម៌ៈ បញ្ចប់ការសិក្សានៅវិទ្យាល័យប្រទេសបារាំង
-អត្តសញ្ញាណបណ្ណ័ ឬលិខតឆ្លងដែនលេខៈ 11CZ55515 ទិដ្ឋាការលេខៈ EI01049968
-ពីបទៈជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៤០ ក្រាម (ទម្ងន់សុទ្ធ)
-កញ្ឆាក្រៀម (រុក្ខជាតិញៀន) ចំនួន ០១ កញ្ចប់ ទម្ងន់ ៣២.៩៥ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
-ម៉ូតូ ចំនួន ០១ គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០១ គ្រឿង
-ប្រាក់រៀល ចំនួន ១០០.០០០ រៀល
-ចំពោះករណីទាំងពីរខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ។

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9f%a1%e1%9f%a1

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9f%a1%e1%9f%a1%e1%9f%a1

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9f%a1%e1%9f%a1%e1%9f%a1%e1%9f%a1

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9f%a1%e1%9f%a1%e1%9f%a1%e1%9f%a2%e1%9f%a1