Home / ព័ត៌មានសន្តិសុខសង្គម / ករណីបង្ក្រាប ជួញដូរ និងប្រើប្រាស់ គ្រឿងញៀននៅចំណុចសួនច្បាររូបនាគ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់

ករណីបង្ក្រាប ជួញដូរ និងប្រើប្រាស់ គ្រឿងញៀននៅចំណុចសួនច្បាររូបនាគ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ នៅវេលាម៉ោង២២:០០នាទី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនសហការណ៍ជាមួយកម្លាំងប្រចាំការនៅអាកាសយានដ្ឋានកងកេងខេត្តព្រះសីហនុសរុបចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ ចុះបង្ក្រាបករណី ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀននៅចំណុចសួនច្បាររូបនាគ ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះឃាត់ខ្លួនបានចំនួន០៤នាក់:

១/ឈ្មោះ ចិន សេងហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិសិ្សត ស្រុកកំណើត ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្នភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

២/ឈ្មោះ ថន ប៊ុនតឺង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនេសាទស្រុកកំណើត ខេត្តព្រៃវែង
ទីលំនៅបច្ចុប្បន្នភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

៣/ឈ្មោះ លឹម ដូង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទីលំនៅបច្ចុប្បន្នភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៤/ឈ្មោះ ឈុន ប៊ីលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនេសាទស្រុកកំណើត ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទីលំនៅបច្ចុប្បន្នភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន:
១/ម្សៅសថ្លាចំនួន ៤កញ្ចប់តូច
២/ទូរសព្ទ័ចំនួន២គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9f%a1

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93%e1%9f%a1%e1%9f%a2