Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត ឆ្លៀតពេលសម្រាក ចុះសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅតំបន់ក្បាលឆាយដែលរដ្ឋាភិបាល ទើបនឹងចែកដីសម្បទានជូនរួចរាល់ នាពេលថ្មីៗនេះ

ឯកឧត្តមអភិបាលខេត្ត ឆ្លៀតពេលសម្រាក ចុះសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅតំបន់ក្បាលឆាយដែលរដ្ឋាភិបាល ទើបនឹងចែកដីសម្បទានជូនរួចរាល់ នាពេលថ្មីៗនេះ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
រួមដំណើរដោយមន្ត្រីជំនាញ មេភូមិ ចៅសង្កាត់លេខ១ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅតំបន់ក្បាលឆាយដែលរដ្ឋាភិបាល
ទើបនឹងចែកដីសម្បទានជូនរួចរាល់នាពេលថ្មីៗនេះ។

ដោយមើលឃើញពីភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ ឯកឧត្តម យន្ត មីន ក៏បានចំណាយថវិកាផ្ទាល់ខ្លួន
ទៅលើការតភ្ជាប់កុងទ័រទឹកមេចំនួន ៤ ជូនបងប្អូនប្រជាពលរដ្ឋសម្រាប់តភ្ជាប់ចែកចាយចូលទៅតាមគ្រួសារនីមួយៗប្រើប្រាស់
បន្តទៀត ។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្បាលឆាយក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន
និង ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រមទាំងមន្ត្រីជំនាញទាំងអស់ដែលតែងតែជួយដោះស្រាយរាល់
ទុក្ខលំបាកប្រជាពលរដ្ឋ ជាពិសេសជួយដល់ពួកគាត់ឱ្យមានលំនៅដ្ឋានរស់នៅសមរម្យ និងស្របច្បាប់ផងដែរ។ បងប្អូនក៏សូម
បួងសួងឱ្យសម្តេច ឯកឧត្តម និងសហការីទាំងអស់ជួបប្រទះតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ចការងារ គ្រប់ៗគ្នា ។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ក៏សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានសហការរួមចំណែកអភិវឌ្ឍន៍ខេត្ត
ព្រះសីហនុ ទាំងអស់គ្នា ។

e1

e2

e3

e4

e5

e6