Home / ព័ត៌មានទូទៅ / ពិធីប្រកាសតែងតាំង លោក ស៊ាន​ ដានីន​ ចូលកាន់តំណែង ជាអភិបាលរងស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ

ពិធីប្រកាសតែងតាំង លោក ស៊ាន​ ដានីន​ ចូលកាន់តំណែង ជាអភិបាលរងស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ

ស្រុកស្ទឹងហាវ៖ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៧ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជា
អធិបតីក្នុងពិធីប្រកាសតែងតាំងលោក ស៊ាន ដានីន ចូលកាន់តំណែងជាអភិបាលរងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាម
ប្រកាសលេខ: ១៤២៩០ ប្រក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ។

នៅក្នុងឱកាសនេះ លោក ស្រ៊ុន ស្រ៊ន់ ក៏បានមានប្រសាសន៍ស្វាគមន៍លោកអភិបាលរងស្រុកស្ទឹងហាវថ្មី ដែលជាសរសរទ្រូងថ្មី
របស់ស្រុក ក៏ដូចជារបស់ខេត្តព្រះសីហនុនឹងមកធ្វើការ បម្រើប្រជាពលរដ្ឋក្នុងស្រុកប្រកបដោយឆន្ទះ សុភវិនិច្ឆ័យ និងតម្លាភាព
ជូនប្រជាពលរដ្ឋគ្រប់រូប៕ TR រូបភាព លោក នង ឌីណារ៉ា

d1

d2

d3

d4