Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំ ស្តីពីលទ្ធផលផលិតផល ក្នុងស្រុកសរុប(GDP) ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ

កិច្ចប្រជុំ ស្តីពីលទ្ធផលផលិតផល ក្នុងស្រុកសរុប(GDP) ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីពីលទ្ធផលផលិតផល
ក្នុងស្រុកសរុប(GDP) ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ ព្រមទាំង
មានការអញ្ជើញចូលរួមពីសំណាក់លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ លោកស្រី គួច ចន្ថា ក្រុមប្រឹក្សាខេត្ត
ព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធនានាក្នុងខេត្ត។

ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ បានថ្លែងនូវសន្ទរកថាស្វាគមន៏ ដល់អង្គប្រជុំទាំងបន្ទាប់ពីលោក
ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានថ្លែងបើកនូវកិច្ចប្រជុំនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះបានធ្វើនូវបទបង្ហាញ និងពិភាក្សាទៅលើចំនុចសំខាន់ដូចតទៅ៖
-តួនាទី និងភារកិច្ចក្រុមការងារGDP ខេត្ត
-គោលបំណងនៃការគណនាផលិតផលក្នុងស្រុកសរុប
-ការប្រើប្រាស់ផលិតផលក្នុងស្រុក
-វិធីសាស្ត្រគណនា
-ប្រភពទិន្នន័យដែលជាតំរូវការសម្រាប់រៀបចំចងក្រង
-បញ្ហាប្រឈម និងផែនការសកម្មភាពនាពេលអនាគត
ឆ្លៀតក្នុងឱកាសនោះ លោក កែវ ចិត្រា ប្រធាននាយកដ្ឋានគណនេយ្យជាតិនៃក្រសួងផែនការ ក៏បានថ្លែងនូវលទ្ធផល
(GDP) ឆ្នាំ២០១៥ របស់ខេត្តព្រះសីហនុ ផងដែរ។

(រូបភាព និង អត្ថបទដោយ៖សម្បត្តិ)

1-2

2-2

2-4

2-5

2-6

3-2