Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ

កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ១៧ និង ០០ នាទី កម្លាំងការិយាល័យនគរបាល
ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅក្រុម១៧ ភូមិ៣
សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងចាប់យកមានដូចខាងក្រោម៖
១-ឈ្មោះ អ៊ួន នឿន ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៤ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី៥
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-មុខរបរៈ កម្មករ
២-ឈ្មោះ ញ៉ គីម ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៤ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី៤
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-មុខរបរៈ កម្មករ

វត្ថុតាងចាប់យករួមមាន
-ថ្នាំញៀនមេតំហេ្វតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.០៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង

ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជីនទៅតុលាការ។

drug-11

drug-22