Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញ បានចុះចាប់មុខសញ្ញាប្រើប្រាស់គ្រឿងញៀននៅចំណុចផ្លូវសេតេ ផ្ទះសំណាក់ឈូកមាស ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ

កម្លាំងជំនាញ បានចុះចាប់មុខសញ្ញាប្រើប្រាស់គ្រឿងញៀននៅចំណុចផ្លូវសេតេ ផ្ទះសំណាក់ឈូកមាស ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០:៣០ នាទី កម្លាំង រាជអាវុធហត្ថក្រុងព្រះសីហនុ
ដឹកនាំដោយលោក វរៈសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការមូលដ្ឋានរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យ
បទល្មើសគ្រឿងញៀនដឹកនាំដោយវរះសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានចុះចាប់មុខសញ្ញាប្រើប្រាស់គ្រឿង
ញៀននៅចំណុចផ្លូវសេតេផ្ទះសំណាក់ឈូកមាស ស្ថិតក្រុម១៣ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

-ឃាត់ខ្លួនបានមនុស្សចំនួន ០៦ នាក់មានដូចជា៖
១- ឈ្មោះ ដាង ទ្រីសាង ភេទស្រី អាយុ ២២ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
២- ឈ្មោះ ឌីបូរថាភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
៣- ឈ្មោះសុខ ថៃ ភេទស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
៤- ឈ្មោះ សុខ ណាងភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
៥- ឈ្មោះភិន ចាន់សុខហួភេទប្រុស អាយុ ១៧ ឆ្នាំ
ទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
៦- ឈ្មោះសួរ ភក្ដី ភេទ ប្រុស អាយុ១៩ ឆ្នាំ ទីលំនៅភូមិ0២ សង្កាត់លេខ២ ក្រុង-ព្រះសីហនុ ដែលបានឃាត់ខ្លួននៅ
ចំណុចហាងរុកឃី(បន្ទាយកងរាជអាវុធហត្ថចាស់) ។

-ដកហូតវត្ថុតាង

១- ម៉ូតូ ០២ គ្រឿង ក្នុងនោះមួយគ្រឿងម៉ាក់ZOOMERពណ៌សលាយខ្មៅ
២- ម៉ូតូម៉ាក់ សេ១២៥ ពណ៌ខ្មៅ
៣- ដបសំរាប់ជក់ ចំនួន០៣
៤- ដែកកេះ ១
-បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

drug-a

drug-b