Home / ព័ត៌មានសន្តិសុខសង្គម / ការិយាល័យបទល្មើសគ្រឿងញៀនអ.ហខេត្ត សហការជាមួយអ.ហក្រុង បានចុះបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅចំនុច ភូមិ២ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ

ការិយាល័យបទល្មើសគ្រឿងញៀនអ.ហខេត្ត សហការជាមួយអ.ហក្រុង បានចុះបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅចំនុច ភូមិ២ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៧ និង៤០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ការិយាល័យបទល្មើសគ្រឿងញៀន អ.ហខេត្ត សហការជាមួយអ.ហក្រុងព្រះសីហនុ បានចុះបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅចំនុចក្រុមទី១៦ ភូមិ២ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ។

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់
១.ឈ្មោះ ម៉េង សុខហេង ភេទប្រុសអាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
២.ឈ្មោះ សាន ធារិន ភេទ ប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ ពូធឿង ឃុំបិតត្រាំង ក្រុង-ខេត្តព្រះសីហនុ។
៣.ឈ្មោះ នេត គឹមហុង ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
៤.ឈ្មោះ វ៉ាន់ ស្រីពៅ ភេទ ស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ដកហូតវត្ថុតាងរួមមាន៖
១.ម្សៅសថ្លាចំនួន ២១កញ្ចប់
២.ម៉ូតូ ២គ្រឿង(ម៉ាក scoopy ១គ្រឿង ម៉ាក zoomer ១ គ្រឿង
៣.ដបជក់ថ្នាំញៀន ២
៤.កាបិត ២
៥.ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួនធំ
៦.ទូរសព្ទ័ ២គ្រឿង
៧.ដែកកេះ ២។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

drug1

drug2

drug3