Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការ បង្ក្រាបមុខសញ្ញាជួញដូរ ជាស្រ្តី ០២នាក់

កម្លាំងជំនាញ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការ បង្ក្រាបមុខសញ្ញាជួញដូរ ជាស្រ្តី ០២នាក់

ក្រុងព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ វេលា ម៉ោង១៦:៤០ នាទី នៅចំនុចភូមិថ្មី ក្រុមទី៩ ភូមិ៣ សង្កាត់
លេខ៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរដោយ
ខុស ច្បាប់នូវសារធាតុញៀន ចំនួន០២នាក់:
១-ឈ្មោះ ស៊ុយ ចាន់ធី (ជួញដូរសារធាតុញៀនខុសច្បាប់) ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ បម្រើការងារនៅហាងខារ៉ាអូខេ
២-ឈ្មោះ សុង សុភី ភេទស្រី អាយុ ៣២ ឆ្នាំ (ជួញដូរសារធាតុញៀនខុសច្បាប់) មុខរបរបំរើការងារនៅហាងខារ៉ាអូខេ អ្នកទាំង
ពីរ ជួលផ្ទះស្នាក់នៅកន្លែងកើតហេតុខាងលើ ។

វត្ថុតាងចាប់យកបានម្សៅក្រាមពណ៌សថ្លា ០២ កញ្ចប់តូច ។ ជនសង្ស័យ និង វត្ថុតាងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពុង
កសាងសំណំរឿងបញ្ចូនទៅតុលាការបន្តតាមនីតិវិធី ៕

drug-1

drug-2

drug-3

drug-4