Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ

កម្លាំងជំនាញ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២៣ និង ០០ នាទី កម្លាំងជំនាញ ការិយាល័យ
នគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរ និង
ប្រើប្រាស់សារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្ត  នៅក្រុម១៥ ភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួន
ជនសង្ស័យរួមជាមួយវត្ថុតាងចាប់យក ដូចខាងក្រោម៖

១-ឈ្មោះ អៀម សុវណ្ណរិទ្ធ ហៅក្រៅជ្រួញ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ឃុំ ព្រៃស្លឹក ស្រុក ត្រាំង ខេត្ត តាកែវ
-ទីលំនៅបច្ចុប្បន្នៈ នៅម្តុំរ៉ា សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ រត់ម៉ូតូឌុប
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩ ថ្មី

២-ឈ្មោះ កុង អ៊ី ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិ សារាយ ឃុំ ជ្រោយស្វាយ ស្រុក ស្រែអំបិល ខេត្ត កោះកុង
-ទីលំនៅបច្ចុប្បន្នៈ នៅស្តរ កំពង់ត្រាច ខេត្ត កំពត
-មុខរបរៈ ធ្វើការនៅការ៉ាអូខេ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៩ ថ្មី

វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៥៧ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង ។

drug01

drug02