Home / ព័ត៌មានទូទៅ / ប្រជុំស្តីពី ការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់​ឆ្នាប់​សា​ធារណៈ និងការធ្វើចរាចរណ៍

ប្រជុំស្តីពី ការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់​ឆ្នាប់​សា​ធារណៈ និងការធ្វើចរាចរណ៍

ខេត្តព្រះសីហនុ៖រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារទី៣ស្តីពី ការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់​ឆ្នាប់​សា​ធារណៈ និងការធ្វើចរាចរណ៍ បានរៀបចំនូវកិច្ចប្រជុំក្នុងក្រុមរបស់ខ្លួន ។

ដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរង នៃ​គណៈ​អភិបាលខេត្តព្រះសីហនុ ជាប្រធានក្រុមទី៣ និងមានការអញ្ជើញ ចូលរួម ពីស្នងការនគរបាល ខេត្តព្រះសីហនុ អភិបាលក្រុង កងរាជអាវុធហត្ថ សមាជិក សមាជិកា ក្នុងក្រុមការងារទី៣ នេះដ៏ទៃទៀត។

ក្នុងអង្គប្រជុំបានលើកនូវ កិច្ចការសំខាន់ៗចំនួន ៧ មកពិភាក្សា ក្រុមទី៣ ត្រូវទទួលបន្ទុករួមមាន ៖
-រៀបចំផែនការ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត
-បែងចែកកម្លាំង ការពារសន្តិសុខ តាមទីតាំងគោលដៅ និងកម្លាំងសម្ងាត់
-រៀបចំប្លង់ទិស នៃការធ្វើចរាចរណ៍ក្នុងក្រុង
-កំណត់ទីតាំង ចតរថយន្ត និងច្រកចេញចូល នៅទីតាំងប្រារព្ធ ពិធី
-កំណត់ទីតាំង និងសម្របសម្រួលការងារបាញ់កាំជ្រួច អបអរសាទរ ក្នុងពិធីបុណ្យ
-រៀបចំផែនការសកម្មភាព និងលើកគម្រោងថវិកាចំណាយ
-រាយការណ៍ សកម្មភាពការងារ ជូនប្រធានគណៈកម្មការ។ (សម្បត្តិ)

រូបភាព

01

02

03

04