Home / ព័ត៌មានសន្តិសុខសង្គម / សមត្ថកិច្ចបានចុះបង្ក្រាបល្បែងស៊ីសង(ជល់មាន់) ចំនួន ២ទីតាំងផ្សេងគ្នា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សមត្ថកិច្ចបានចុះបង្ក្រាបល្បែងស៊ីសង(ជល់មាន់) ចំនួន ២ទីតាំងផ្សេងគ្នា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ស្រុកព្រៃនប់៖ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នេះ សមត្ថកិច្ចបានចុះបង្ក្រាបល្បែងស៊ីសង (ជល់មាន់) ចំនួន ២ ទីតាំង
ផ្សេងគ្នា ឃាត់ខ្លួនបានមនុស្សចំនួន ២ នាក់ ដកហូតម៉ូតូ ១៧គ្រឿង និងមាន់ចំនួន ៥ ក្បាល ក្នុងស្រុកព្រៃនប់ ខេត្ត
ព្រះសីហនុ ។    ក្នុងប្រត្តិបត្តការនេះ មានពីរលើក៖
១- លើកទី១: ចុះបង្ក្រាបនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ឃាត់បានម៉ូតូចំនួន ១១
គ្រឿង មាន់ចំនួន ៥ ក្បាល ងាប់អស់ ២ ក្បាល។
២- លើកទី២: ចុះបង្ក្រាបវេលាម៉ោង ១៤:០០ នាទី រសៀលនៅចំនុចថ្មអណ្តើកភូមិរាម ឃុំ រាម ស្រុកព្រៃនប់ ឃាត់បានម៉ូតូ
ចំនួន ៦ គ្រឿង និងមនុស្សចំនួន ២ នាក់ ចំណែកមាន់ត្រូវបានក្រុមអ្នកជល់យករត់ទៅជាមួយគេចខ្លួនបាត់ ។

មនុស្សព្រមទាំងវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់ និងចាត់ការតាមនិតិវិធីច្បាប់៕  TR អត្ថបទ និង
រូបភាព មន្ទីរព័ត៌មានខេត្តព្រះសីហនុ.

drug111

drug222

drug333