Home / ព្រឹត្តិការណ៍សំខាន់ៗ / អបអរសាទរ ពិធីមិទ្ទិញ រំលឹកខួបលើកទី ៣៨ ទិវាជ័យជំនះ ៧មករា នៅក្រុងព្រះសីហនុ

អបអរសាទរ ពិធីមិទ្ទិញ រំលឹកខួបលើកទី ៣៨ ទិវាជ័យជំនះ ៧មករា នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ អាជ្ញាធរខេត្តព្រះសីហនុ បានប្រារព្វមីទ្ទិញរំលឹកខួបលើកទី៣៨
អបអរទិវាជ័យជំនៈ ថ្ងៃ៧មករា (៧.០១.១៩៧៩ – ៧.០១.២០១៧)  ដោយមានការចូលរួមគាំទ្រពីមហាជនយ៉ាងច្រើន
កុះករ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់
ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះបានអានសន្ទរកថា របស់សម្ដេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញ
រំលឹកខួបលើកទី៣៨នៃទិវាជ័យជំនះ៧មករា ដែលមានខ្លឹមសារជាអាទិ៍ថាៈ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះជាប្រវត្តិ
សាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៍ខ្មៅងងឹតបំផុត
នៃកម្ពជាហើយបើកឡើងនូវទំពរ័សករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍភាពសង្គម។

នៅក្នុងឱកាសដ៍ឧត្តុងឧត្តមនេះ ក្នុងសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង គារវភក្តីភាព
និងកតញូតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃ
ថ្នូរនិងសុភមង្គល ជាទីសការៈដ៍ខ្ពង់ខ្ពស់បំផុត។ ឆ្លងកាត់រយះពេល៣៨ឆ្នាំមកនេះ ផ្ដើមចេញពីថ្ងៃជ័យជំនះ៧មករា
ប្រទេសកម្ពុជា បាននិងកំពុងឈានទៅ មុខតាមទិសដៅដ៍ត្រឹមត្រូវ ស្របតាមបំណងប្រាថ្នា ដ៍ពិសិដ្ឋរបស់ប្រជាជននិងដើរ
ស្របជាមួយ និន្នាការរួមក្នុងតំបន់ក៍ដូចពិភពលោក។

ស្មារតីជ័យជមនះ៧មករាស្ថិតស្ថេរនិងរស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនិងគ្រប់ជំនាន់តទៅមុខ
ទៀតស្មារតី ៧មករា ជាពន្លឺបង្ហាញផ្លូវយើង អោយឆ្លងកាត់ គ្រប់ឧបស័ក្គនិងការលំបាកនានាឆ្ពោះទៅរកជ័យជំនះ គ្មានទី
បញ្ចប់ ស្មារតី៧ មករាគឺជាស្មារតី សន្តិភាព និងការរួបរួមជាតិ ជាស្មារតីម្ចាស់ប្រទេស របស់ប្រជាជនកម្ពុជា។ ឯកឧត្តម
នាយឧត្តមសេនីយ៍ ប៉ុល សារឿន មានប្រសាសន៍ រំលឹកឡើងអំពីគុណូបការៈដ៍ថ្លៃថ្លារបស់គណៈបក្សប្រជាជនកម្ពុជា ដែល
មាន សម្ដេចអគគទាំង៣ ជាមគ្គទេសដឹកនាំ បានធ្វើសកម្មភាពជំនះគ្រប់ការលំបាកដឹកនាំការតស៊ូ រដោះប្រទេសជាតិ ពី
គ្រោះ ប្រល័យពូជសាសន៍ និង បានបន្តដឹកនាំប្រទេសកម្ពុជា  អោយមាន សុខសន្តិភាព ពេញផ្ទៃប្រទេសព្រមនិងការ
អភិវឌ្ឍន៍ជាតិ មាតុភូមិរហូតមកដល់បច្ចុប្បន្ន ដែលស្ដែងអោយឃើញថា បើគ្នានថ្ងៃ៧មករាឆ្នាំ១៩៧៩ គឺគ្នានអ្វីៗទាំងអស់
សំរាប់បច្ចុប្បន្ន នេះឡើយ៕ TR អត្ថបទ និងរូបភាព លោក ឱ សារឿន