Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញនគរបាលប្រឆាំង គ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀន ០១កន្លែង ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ

កម្លាំងជំនាញនគរបាលប្រឆាំង គ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀន ០១កន្លែង ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ២២ និង៣០នាទីកម្លាំងជំនាញនគរបាលប្រឆាំង
គ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀន ០១កន្លែង ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ជនសង្ស័យ
និងវត្ថុតាង ចាប់យកដូចខាងក្រោម ៖
១- ឈ្មោះ ដា ឌិន ភេទ ប្រុស កើតឆ្នាំ ១៩៩២ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
– ស្រុកកំណើត ក្រុម ៤៦ ភូមិ ១ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ
– ទីលំនៅបច្ចុប្បន្ន ក្រុម ៤៦ ភូមិ ១ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ
– មុខរបរ រត់ម៉ូតូឌុប កម្រិតវប្បធម៌ ថ្នាក់ទី ៧ (ថ្មី)
– លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណលេខ គ្មាន
វត្ថុតាងដកហូតរួមមាន ៖
– ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០២កញ្ចប់តូច ទម្ងន់ ៤.៦ក្រាម (សុទ្ឋ)
– ទូរស័ព្ទ ០១គ្រឿង
ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្ត ដើម្បីចាត់ការ
តាមផ្លូវច្បាប់ ។

drug11

drug22