Home / ព័ត៌មានទូទៅ / កិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ ផ្ដោតលើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

កិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ ផ្ដោតលើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី២ ឆ្នាំទី២ ផ្ដោតលើការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។

ដោយមានរបៀបវរៈ ចំនួន០៦ មកពិភាក្សាការងារ សន្តិសុខ សង្គម ក្នុងចលនាភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព និងការងារអភិវឌ្ឍន៍ ឃុំ/សង្កាត់ គឺជាប្រធានបទដ៏សំខាន់ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០១៦ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងអញ្ជើញចូលរួមពី សំណាក់ លោក សំ សំអាត លោក សុខ ផន លោក ស៊្រុន ស៊្រន់ លោក ឈិន សេង ងួន និង លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំង មន្ត្រីតំណាង មន្ទីរអង្គភាព ស្ថាប័នរដ្ឋពាក់ព័ន្ធក្នុងខេត្ត ដើម្បីពិភាក្សា អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ភារកិច្ចដើម្បីអនុវត្តបន្ត ។ កិច្ចប្រជុំនេះក៏បានពិភាក្សាឆ្លង អនុម័តលើរបៀបវរៈចំនួន០៦៖

-ទី១ៈ ពិនិត្យ និងអនុម័តសេចក្ដីព្រៀងរបៀបវរៈ កិច្ចប្រជុំសាមញ្ញលើកទី២៣ អណត្តិទី២

-ទី២ៈ ពិនិត្យ និងអនុម័ត កំណត់ហតុកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

-ទី៣ៈ ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ មីនា ឆ្នាំ ២០១៦  ស្ដីពីកាតអនុម័ត ការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី ២៥ ខែ កុម្ភៈ ដល់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៦)

-ទី៤ៈ ស្ដាប់របាយការណ៍ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ គណៈកម្មាធិការលទ្ធកម្ម គណៈកម្មាធិការបច្ចេកទេស គណៈកម្មាធិកាគ្រប់គ្រង មណ្ឌលអភិវឌ្ឍធនធានមនុស្ស ខេត្តព្រះសីហនុ

-ទី៥ៈ ពិនិត្យ និងអនុម័ត លើតារាងបែងចែក ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ឧបត្ថម្ភជូន មន្ត្រីបុគ្គលិក រដ្ឋបាលខេត្តព្រះសីហនុ 

-និង ទី៦ៈ បញ្ហាផ្សេងៗ ។

ចំពោះការពិភាក្សា អំពីការងារ សន្តិសុខ សង្គម និងការអភិវឌ្ឍន៍ឃុំ/សង្កាត់ នៅក្នុងរបាយការណ៍ របស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាព បញ្ហាសន្តិសុខសង្គម ត្រូវបានរក្សាការពារល្អប្រសើរ ដោយកាត់បន្ថយ បាននូវបទល្មើសផ្សេងៗ ធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿមកលើគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ ទោះបីជាយ៉ាងនេះក្ដី អង្គប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី២៣ នេះនៅតែជម្រុញឲ្យ អាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់រឹតបណ្ដឹង ការងារអនុវត្តច្បាប់នានា ដើម្បីរក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ៕ TR

រូបភាព

01

02

03