ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំ នូវកិច្ចប្រជុំពិនិត្យសេចក្តី
ព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ
រួមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រីដែលអញ្ជើញមកពីមន្ទីរអង្គភាពនានាដែលជាប់ពាក់ព័ន្ធ
នៅក្នុងអង្គប្រជុំបានបង្ហាញអំពីតារាង តាមដាននិងវាយតម្លៃ រួមទាំងតារាង ២.២ ស្តីពីថវិការប្រភព នឹង២.៣។ បន្ថែមពី
លើនេះ ផងដែរ នៅក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ចំនួន២ ពោល៖
- ទី១ ជ្រើសរើសគម្រោងដែលមិនទាន់មានការសន្យាគាំទ្រ មកប្រើប្រាស់ថវិកាខេត្ត ។
- ទី២ រៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ។
អង្គប្រជុំទាំងមូល រំពឹងទុកនូវលទ្ឋផលក្រោយកិច្ចប្រជុំនឹងទទួលបាននូវគម្រោងបញ្ជីដែលប្រើប្រាស់ថវិកាខេត្ត រៀបចំ
គម្រោងដែលមានការសន្យាគាំទ្រ, រៀបចំនូវថវិកាតាមប្រភព, រៀបចំនូវផែនការតាមដាននិងវាយតម្លៃ។ (គឹម សម្បត្តិ)
កិច្ចការរដ្ឋបាលខេត្ត
- ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន)
- ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តខេត្តព្រះសីហនុ មានចំនួន៦៤៩.០៥២នាក់។
- អនុក្រឹត្យ ស្តីពី ការធ្វើសមាហរណកម្មនិងការដំឡើងរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន។
- រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក អ៊ុច កែវរស្មី និងលោកស្រី ប៉ាន ម៉ានី (ប្តី/ប្រពន្ធ)
- រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ឡាំ ច័ន្ទតារា និងលោក ពេជ្រ មករា តំណាងឱ្យប្រជាពលរដ្ឋចំនួន ១៧២គ្រួសារ