ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំ នូវកិច្ចប្រជុំពិនិត្យសេចក្តី
ព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ
រួមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រីដែលអញ្ជើញមកពីមន្ទីរអង្គភាពនានាដែលជាប់ពាក់ព័ន្ធ
នៅក្នុងអង្គប្រជុំបានបង្ហាញអំពីតារាង តាមដាននិងវាយតម្លៃ រួមទាំងតារាង ២.២ ស្តីពីថវិការប្រភព នឹង២.៣។ បន្ថែមពី
លើនេះ ផងដែរ នៅក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ចំនួន២ ពោល៖
- ទី១ ជ្រើសរើសគម្រោងដែលមិនទាន់មានការសន្យាគាំទ្រ មកប្រើប្រាស់ថវិកាខេត្ត ។
- ទី២ រៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ។
អង្គប្រជុំទាំងមូល រំពឹងទុកនូវលទ្ឋផលក្រោយកិច្ចប្រជុំនឹងទទួលបាននូវគម្រោងបញ្ជីដែលប្រើប្រាស់ថវិកាខេត្ត រៀបចំ
គម្រោងដែលមានការសន្យាគាំទ្រ, រៀបចំនូវថវិកាតាមប្រភព, រៀបចំនូវផែនការតាមដាននិងវាយតម្លៃ។ (គឹម សម្បត្តិ)
កិច្ចការរដ្ឋបាលខេត្ត
- រដ្ឋបាលខេត្តព្រះសីហនុ សូមជូនសេចក្តីជូនដំណឹង ស្តីពីកាលវិភាគនៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤
- ឯកឧត្តម គួច ចំរើន និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត
- ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
- ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជនក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម
- យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅ ទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ