ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំ នូវកិច្ចប្រជុំពិនិត្យសេចក្តី
ព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ
រួមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រីដែលអញ្ជើញមកពីមន្ទីរអង្គភាពនានាដែលជាប់ពាក់ព័ន្ធ
នៅក្នុងអង្គប្រជុំបានបង្ហាញអំពីតារាង តាមដាននិងវាយតម្លៃ រួមទាំងតារាង ២.២ ស្តីពីថវិការប្រភព នឹង២.៣។ បន្ថែមពី
លើនេះ ផងដែរ នៅក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ចំនួន២ ពោល៖
- ទី១ ជ្រើសរើសគម្រោងដែលមិនទាន់មានការសន្យាគាំទ្រ មកប្រើប្រាស់ថវិកាខេត្ត ។
- ទី២ រៀបចំក្របខ័ណ្ឌតាមដាន និងវាយតម្លៃ។
អង្គប្រជុំទាំងមូល រំពឹងទុកនូវលទ្ឋផលក្រោយកិច្ចប្រជុំនឹងទទួលបាននូវគម្រោងបញ្ជីដែលប្រើប្រាស់ថវិកាខេត្ត រៀបចំ
គម្រោងដែលមានការសន្យាគាំទ្រ, រៀបចំនូវថវិកាតាមប្រភព, រៀបចំនូវផែនការតាមដាននិងវាយតម្លៃ។ (គឹម សម្បត្តិ)
កិច្ចការរដ្ឋបាលខេត្ត
- សាររំលែកមរណទុក្ខ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ នៃសពឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- ទស្សនានូវភាពរីកចម្រើនថ្មីៗ របស់ក្រុងព្រះសីហនុ ពីរយៈកម្ពស់ ៣០០ម៉ែត្រ
- ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Video Conference
- ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ
- រដ្ឋបាលខេត្តព្រះសីហនុ សូមជូនសេចក្តីជូនដំណឹង ស្តីពីកាលវិភាគនៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤