ខេត្តព្រះសីហនុ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញ ជា អធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ រួមទាំងមានការអញ្ជើញចូលរួមពី
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
រួមទាំងអភិបាលក្រុង អភិបាលស្រុក លោក លោក ស្រី សមាជិកក្រុមប្រឹក្សាខេត្ត នឹងមន្ទីរអង្គភាពនានាផងដែរ។
នៅក្នុងអង្គប្រជុំនេះបានលើកឡើងនូវ ៦ចំនុចសំខាន់ៗមកពិភាក្សារួមមាន៖
- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី២
- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី២
- ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី
២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦) - ពិនិត្យ សម្រេចលើការបែងចែកតួនាទីភារកិច្ច នឹងរបៀបរបបការងារជូនគណៈអភិបាលខេត្តព្រះសីហនុ
- ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារផ្តោតលើអំពើហិង្សា ទាក់ទងនឹង
យេនឌ័រចំណុះអោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ - ស្តាប់របាយការរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
- បញ្ហាផ្សេងៗទៀត។ (រូបភាព និងអត្ថបទដោយ៖ គឹម សម្បត្តិ)
កិច្ចការរដ្ឋបាលខេត្ត
- ឯកឧត្តម យុន ឈុន្នី និងលោក ម៉ាង ស៊ីណេត បានអញ្ជើញសំណេះសំណាល និងជំរុញលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នគរបាលប៉ុស្តិ៍ និងប្រជាការពារ
- ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ
- ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ២០២២-២០២៣
- ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើនបានអញ្ជើញសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤
- ឯកឧត្តម គួច ចំរើន ទទួលជំនួបពិភាក្សាការងារជាមួយឯកឧត្តម ណាត់ថាពង្ស សៈងួនជីត NATTHAPONG SANGUANCHIT