ខេត្តព្រះសីហនុ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញ ជា អធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ រួមទាំងមានការអញ្ជើញចូលរួមពី
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
រួមទាំងអភិបាលក្រុង អភិបាលស្រុក លោក លោក ស្រី សមាជិកក្រុមប្រឹក្សាខេត្ត នឹងមន្ទីរអង្គភាពនានាផងដែរ។
នៅក្នុងអង្គប្រជុំនេះបានលើកឡើងនូវ ៦ចំនុចសំខាន់ៗមកពិភាក្សារួមមាន៖
- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី២
- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី២
- ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី
២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦) - ពិនិត្យ សម្រេចលើការបែងចែកតួនាទីភារកិច្ច នឹងរបៀបរបបការងារជូនគណៈអភិបាលខេត្តព្រះសីហនុ
- ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារផ្តោតលើអំពើហិង្សា ទាក់ទងនឹង
យេនឌ័រចំណុះអោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ - ស្តាប់របាយការរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
- បញ្ហាផ្សេងៗទៀត។ (រូបភាព និងអត្ថបទដោយ៖ គឹម សម្បត្តិ)
កិច្ចការរដ្ឋបាលខេត្ត
- លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវមេរបស់គម្រោង Bay of Light ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
- សូមជម្រាបជូនដំណឹង ដល់ប្រជានេសាទចំពោះការអនុគ្រោះរបស់រដ្ឋបាលខេត្តព្រះសីហនុលើការចុះបញ្ជីជលយាន(ទូកនេសាទ) នៅសល់៣២ថ្ងៃទៀតទេ
- លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីជប់លៀងលើនាវា (ADMIRAL PANTELEEV) នៃកងទ័ពជើងទឹកសហព័ន្ធរុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក
- ភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ២៦២.៤១១នាក់
- អបអរសាទរ លទ្ធផលបឋម នៃជំនួបទាំង២ជើង រវាងទូក ង «ព្រះសីហនុសែនជ័យ បារមីជំទាវម៉ៅ» របស់ខេត្តព្រះសីហនុ និង«ម្ជុលពេជ្រតេជោសែនជ័យ» របស់ខេត្តកណ្តាល