Home / ព័ត៌មានទូទៅ / កងរាជអាវុធហត្ថខេត្ត​ បានដាក់បញ្ជាឲ្យប្រមូលផ្តុំកម្លាំង និងមធ្យោបាយដឹកជញ្ជូនគ្រប់គោលដៅ ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ

កងរាជអាវុធហត្ថខេត្ត​ បានដាក់បញ្ជាឲ្យប្រមូលផ្តុំកម្លាំង និងមធ្យោបាយដឹកជញ្ជូនគ្រប់គោលដៅ ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥-តុលា-២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ហេង ប៊ុនទី មេបញ្ជាការកងរាជ
អាវុធហត្ថខេត្តបានដាក់បញ្ជាឲ្យប្រមូលផ្តុំកម្លាំងនិងមធ្យោបាយដឹកជញ្ជូនគ្រប់គោលដៅទាំងអស់ចូលក្នុងបញ្ជាការដ្ឋាន
អ.ហខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ និងដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងលើការងារ
សន្តិសុខ សុវត្ថិភាព សណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនា
កំសាន្តនៅខេត្តព្រះសីហនុ និងបានធ្វើផ្សព្វផ្សាយអំពីសភាពការណ៍ សារាចរណែនាំព្រមទាំងគោលនយោបាយថ្មីៗ
របស់រាជរដ្ឋាភិបាល។

លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ក៏បានធ្វើបទសម្ភាសជាមួយភ្នាក់ងារទូរទស្សន៍(ទទក) អំពីសភាព
ការណ៍វិវត្តន៍ថ្មីៗ របស់ខេត្តព្រះសីហនុ និង បទពិសោធន៍វិធានការក្នុងការបង្ការ-បង្គ្រាប ទប់ស្កាត់រាល់សកម្មភាព បទ
ល្មើសផ្សេងៗ ព្រមទាំងការត្រៀមលក្ខណៈ រៀបចំផែនការ ការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រជុំទី២ ដែល
ប្រព្រឹត្តទៅថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ នាពេលខាងមុខ។

pm1

pm2

pm3

pm4

pm5