Home / ព្រឹត្តិការណ៍សំខាន់ៗ / ខេត្តព្រះសីហនុ នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៥ នៅថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦នេះ

ខេត្តព្រះសីហនុ នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៥ នៅថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦នេះ

ខេត្តព្រះសីហនុ៖ បុណ្យសមុទ្រជាលើកទី៥ ដែលខេត្តព្រះសីហនុត្រូវធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅ
ថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦ នៅរមណីយដ្ឋានឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងគោលបំណង ដើម្បី អបអរឆ្នេរសមុទ្រកម្ពុជា បានជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ហើយត្រូវបានប្រសិទ្ធិ
នាមថា ឆ្នេរសមុទ្រកម្ពុជា៖ “តារារះនាទិសនិរតី”

ជាមួយនឹងការត្រៀមរៀបចំពិធីបុណ្យសមុទ្រ និងស្របពេលដែលតំបន់ឆ្នេរមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់គ្រប់
គ្រាន់ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ពិសេស បន្ទាប់ពីមានការភ្ជាប់ការហោះហើរ ពីតំបន់ទេសចរណ៍
បេតិកភណ្ឌ វប្បធម៌ប្រវតិ្តសាស្ត្រ សៀមរាបអង្គរ មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀត
ចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅទឹកដីតំបន់ឆ្នេរខេត្ត នឹងកាន់តែមានការកើនឡើងច្រើនថែមទៀត។

sea1

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ដែលបាននិងកំពុងជំរុញយ៉ាងសកម្មក្នុងការ
ផ្សព្វផ្សាយ រៀបចំកែលំអហេដ្ឋានរចនាសម្ព័ន្ធនានាក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ ជាពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»។ ព្រឹត្តិការណ៍នេះ នឹងមានការតាំង
ពិព័រណ៌ម្ហូបអាហារ ផលិតផលទេសចរណ៍ សកម្មភាពកីឡាកម្សាន្តលើទឹក-ឆ្នេរ ជាពិសេសការបង្ហាញផ្ទាំងទស្សនីយភាព
សិល្បៈ ដែលឆ្លុះបញ្ចាំងពីប្រវតិ្ត និងអត្តសញ្ញាណនៃទឹកដីឆ្នេរសមុទ្រ អំពីការថែរក្សាការពារធនធានជីវចម្រុះ ដែលមិន
ធ្លាប់មានកន្លង មកនៅលើទឹកដីនៃតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា។

sea7

គួររំលឹកផងដែរថា ឆ្នេរសមុទ្រកម្ពុជាដែលមានប្រវែង៤៤០គីឡូម៉ែត្រ សម្បូរណ៍ដោយជីវចម្រុះគ្រប់ប្រភេទ ប្រជុំដោយ
កោះតូច-ធំ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងលាតសន្ធឹងលើខេត្តទាំង៤ រួមមាន ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង
ដែលត្រូវបាន ប្រកាសទទួលស្គាល់ជាផ្លូវការ ជាសមាជិកពេញសិទ្ធិ នៃឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក
នៅក្នុងឱកាស មហាសន្និបាតលើកទី៧ របស់ក្លឹបនៅសាធារណរដ្ឋ សេណេហ្កាល់ កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១១
បន្ទាប់ពីបានជាប់ជាបេក្ខភាពនៅឆ្នាំ2010 និងពិនិត្យសម្រេចជាឯកច្ឆន្ទ ដាក់ចូលជាសមាជិក ដោយក្រុមប្រឹក្សាភិបាល
ក្លឹបកាលពីថ្ងៃទី២០ មករា ឆ្នាំ២០១១ នៅតំបន់ Corse នៅប្រទេសបារាំង។

មូលដ្ឋានសម្រាប់ឆ្នេរសមុទ្រកម្ពុជាគឺ សក្តានុពលដ៏អស្ចារ្យខាងផ្នែកវប្បធម៌ និងធម្មជាតិ ដែលសក្តានុពលទាំងនេះឆ្លើយ
តបនឹងលក្ខខណ្ឌ២ ក្នុងចំណោមលក្ខខណ្ឌទាំង១០របស់អង្គការ យូណេស្កូ ក្នុងការកំណត់ និងទទួលស្គាល់សម្បតិ្ត
ធម្មជាតិ និងវប្បធម៌មួយ ជាបេតិកភណ្ឌពិភពលោក ។ ជាពិសេសគឺការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល
កម្ពុជា ក្នុងកិច្ចការពារថែរក្សា បរិស្ថានតំបន់ឆ្នេរ តាមរយៈការបង្ហាញឱ្យឃើញពីយុទ្ធសាស្រ្តសមាហរណកម្ម កិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែងច្បាប់ និងលិខិតបទដ្ឋាននានា សំដៅការពារតំបន់ឆ្នេរ ការបញ្ជ្រាបការយល់
ដឹង អំពីការការពារបរិស្ថានតំបន់ឆ្នេរ ការដាក់ចេញនូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ៕

sea0

sea2

sea3

sea5

sea511

sea11