Home / ព័ត៌មានទូទៅ / ថ្នាក់ដឹកនាំខេត្ត បានយកអំណោយជាថវិកា និងអង្ករផ្តល់ជូនជនរងគ្រោះដែលត្រូវពស់ចឹក និង អ្នកជម្ងឺគ្មានសាច់ញាតិ ព្រមទាំងយោធិនចូលនិវត្តន៍

ថ្នាក់ដឹកនាំខេត្ត បានយកអំណោយជាថវិកា និងអង្ករផ្តល់ជូនជនរងគ្រោះដែលត្រូវពស់ចឹក និង អ្នកជម្ងឺគ្មានសាច់ញាតិ ព្រមទាំងយោធិនចូលនិវត្តន៍

ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៤ និង៣០ នាទីរសៀល លោកជំទាវ ហៀក ហ៊ីមុល្លី
អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត  រួមដំណើរដោយ លោកជំទាវ
អឿ វ៉ាន់ថា លោកជំទាវ គួច ចន្ថា
សមាជិកា ក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រី ជាមន្ត្រីសាលាខេត្តជាច្រើន
រូបទៀត បាននាំយកអំណោយ ជាថវិកា និងអង្ករ ផ្តល់ជូនដល់ ជនរងគ្រោះ ដែលត្រូវពស់ចឹក ដែលមានឈ្មោះ
ណាន សុភ័ណ្ឌ ភេទ ស្រី អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិព្រែកក្រាញ់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយបច្ចុប្បន្ន
កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ អំណោយដែលប្រគល់ជូន នាពេលនេះ មាន ថវិកា
ចំនួន ១,៩៣៧,០០០ រៀល និង ៤២ ដុល្លា ព្រមទាំង អង្ករចំនួន បីបាវ ស្មើនឹង ៦០ គីឡូក្រាម នាឱកាសនោះ
លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត បានថ្លែងថា អំណោយទាំងនេះ គឺបានមកពីការចូលរួម របស់ថ្នាក់ដឹក
នាំខេត្តមានដូចជា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការសាលាខេត្ត សមាគមនារីខេត្ត និងសប្បុរសជន
នានា ។

តាមការអោយដឹងពីក្រុមគ្រួសារ ស្រ្តីរងគ្រោះ មានប្រកប របរជាកសិករ ជីវភាពក្រលំបាក ហើយបានរងគ្រោះ
ដោយសារពស់ចឹក កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ នៅនឹងផ្ទះរបស់ខ្លួន ខណៈពេល ចុះជណ្តើរទៅបន្ទប់ទឹក
សូមបញ្ជាក់ ផងដែរថា ស្រ្តីរងគ្រោះ កំពុងតែមានទម្ងន់កូនក្នុងផ្ទៃជិតគ្រប់ខែហើយនឹងសម្រាលកូននាពេលឆាប់ៗ
ខាងមុខនេះ។

បើតាមការបញ្ជាក់ពី លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ស្ថានភាព
អ្នកជំងឺនាពេលនេះបានធូរស្រាលខ្លះហើយ ដោយក្រុមគ្រូពេទ្យកំពុងបន្តធ្វើការតាមដានបន្ថែមទៀត ហើយចំពោះ
ការចំណាយលើការសម្រាកព្យាបាល របស់អ្នកជំងឺ គឺមិនត្រូវបានគិតថ្លៃឡើយ ព្រោះអ្នកជំងឺមានជីវភាពក្រីក្រ។

ក្នុងឱកាសនោះ លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងក្រុមការងារ ក៏បាននាំយកថវិកាចំនួន ២០០,០០០៛
ផ្តល់ជូន អ្នកជំងឺដែលគ្មានសាច់ញាតិ ឈ្មោះ ផុល ភ័ណ្ឌ ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរជាកម្មករ បច្ចុប្បន្នរស់នៅភូមិ
ដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្ត និង
បានបន្ត ទៅសួរសុខទុក្ខ ដោយនាំយកអំណោយជា អង្ករចំនួន ពីរបាវ ស្មើនឹង ៤០គីឡូក្រាម ជូនដល់ លោក គឹម យ៉េន
ជាយោធិនចូលនិវត្តន៍ ត្រូវជាឪពុក លោក គឹម សម្បត្តិ មន្ត្រីជាប់កិច្ចសន្យា សាលាខេត្ត ដែលមានជំងឺ កំពុងសម្រាក
ព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ ។

ជាចុងក្រោយ លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត
និងក្រុមការងារ បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ និងជួយសង្រ្គោះជនរងគ្រោះបាន
ទាន់ពេលវេលា ហើយក៏បានជូនពរដល់ជនរងគ្រោះទាំងអស់ ដែលកំពុងសម្រាកព្យាបាល អោយឆាប់ជាសះស្បើយ
ផងដែរ។ ដោយៈ ភារម្យ

a1

a2

a3

a4

a5

a6

a7